សម្តេចតេជោ ហ៊ុន សែន សូមពន្យល់និងដើម្បីជួយបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៧ ខែសីហានេះ បានបញ្ជាក់ក្នុងប្រពន្ធតេឡេក្រាមផ្លូវការថា៖ កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។ កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! … Read More