«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ» ប្រសាសន៍សម្តេចតេជោ
ភ្នំពេញ ៖ សម្តេចសូមប្រកាសគាំទ្ររាល់ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេចក៏មិនឯកភាពផងដែរដោយមិនឲ្យតម្លៃដល់មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុងអង្គប្រជុំនាដើមអាណត្តិទី៦ … Read More