មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក … Read More

ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ តាមរបាយការណ៍បឋមរបស់យោធភូមិភាគទី៣បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យយោធិនចំនួន ២០នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺចំនួន ៥នាក់។

តាមរបាយការណ៍យោធិន១៥នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ។ តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ទី១ វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង, ទី២ វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស, ​ទី៣ អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស, ទី៤ អនុសេនីយ៍ទោ សាត់ ងឿន ជ.ដឹកជញ្ជូនការិយាល័យទី៤ ទី៥ អនុសេនីយ៍ទោ លឿន សុខណា មេបញ្ជាការរង អ.ធំការពារអាកាស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងញត្តិគាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញអំពីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាវ៉ារីយ៉ា

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទបង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុងទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ និងសមាហរណកម្ម … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ បន្តស្វែងយល់អំពីយុវជនអាល្លឺម៉ង់ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន

ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។ ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង!

ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten.។ កិច្ចពិភាក្សាបានរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ដោយមានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten … Read More

បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទៅដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ចការងារដោយអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ … Read More

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី…

បន្ទាយមានជ័យ៖ ដោយទទួលបានការឣនុញ្ញាត្តិ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី​ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កំពុងដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលទៅដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញសកម្មភាពក្រុមជនសង្ស័យឆក់ទូរសព្ទពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះកំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីងហើយបុកម៉ូតូក្រុមជនសង្ស័យបណ្ដាលឱ្យដួល ស្របពេលនោះកម្លាំងរបស់លោកបានជួយធ្វើឣន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់តែម្ដង។ … Read More

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សំណើទាំង ៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទទួលបានការឯកភាពគាំទ្រពីភាគីស្វីស នោះរួមមាន ៖ ទី១. ការគាំទ្រដំណើរការកែទម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំងជំនួយបច្ចេកទេសនានាដែលជាតម្រូវការចាំបាច់ ទី២. ការគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្ត្រីនគរបាល … Read More