អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន!
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក … Read More