ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng

វីដេអូខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ។ ប្រភព៖ Telegram Samdech Thipadei Hun Manet

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ប៉េកាំង÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd  លោក​ លាំង ហ័របានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​ ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ … Read More

រដ្ឋបាលខេត្តកំពង់ធំ សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ លេខ៖ ៨៦០៣/២៣.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងសុខាភិបាល សេចក្តីណែនាំ ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

រដ្ឋសភា អគ្គលេខាធិការដ្នាន ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

📢 កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

លុយរៀលមិនសូវធ្លាក់ខ្លាំង ស្របពេលដុល្លារឡើងថ្លៃខ្លាំង?

គ្រប់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះ កើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សូមទាញចំណាប់អារម្មណ៍បន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀត គឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។   សំនួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗ ត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្ដីណែនាំ ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល

📢 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សេចក្ដីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល លេខ: ០២១ សហវ.ស.ណ.ន.អពជ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

​«ទុក្ខ»ក្តៅ​គគុក ធ្លាក់លើធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ!

ភ្នំពេញ៖ បន្ទាប់​ពី​រង​សម្ពាធ​​ពី​ការ​ទម្លាក់​ពិដាន​អត្រា​ការ​ប្រាក់ ១៨​% ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទាំង​​អស់​កំពុង​ជួប​គ្រោះ ប្រឈម​នឹង​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ក្នុង​នោះ​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​​ត្រូវ​​តម្រូវ​​ឲ្យ​​ជាប់​អាករ​បន្ថែម​១០%។ ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ដែល​ប្រតិបតិ្តការ​អាជីវ​កម្ម​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ ដែល​បច្ចុប្បន្ន​ពួក​គេ ​មិន​ទាំង​បាន​រើ​បម្រាស់​រួច​ពី​ការ​កំណត់​ពិដាន​អត្រា​ការប្រាក់ ១៨% នៅ​ឡើយផង។ ជុំវិញ​នឹងបញ្ហា​ក្តៅ​មួយ​នេះ​ដែរ ត្រូវ​បាន​ខាង​វិស័យ​ឯកជន​ដែល​ជា​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ជួប​ពិភាក្សា​យ៉ាង​ផុលផុស​ជាមួយ​នឹង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា។ លោក​ឧកញ៉ា លី ហួរ សហ​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ទី​២ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនាគារ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​មិន​អាច​ធ្វើ​ឲ្យ​ខាង​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ទទួល​យក​បាន … Read More

បន្ទាប់ពីធ្វើការផ្សព្វផ្សាយ៧ថ្ងៃ សមត្ថកិច្ចនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំមួយស្តីពី ការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ លោកបានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា ពិសេស បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់ប្រជាពលរដ្ឋក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ … Read More