ក្រសួងសុខាភិបាល សេចក្តីណែនាំ ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម
📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
📢 កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋសភាព អគ្គលេខាធិការដ្នានបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
គ្រប់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះ កើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សូមទាញចំណាប់អារម្មណ៍បន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀត គឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។ សំនួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗ ត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន … Read More
📢 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សេចក្ដីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល លេខ: ០២១ សហវ.ស.ណ.ន.អពជ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ភ្នំពេញ៖ បន្ទាប់ពីរងសម្ពាធពីការទម្លាក់ពិដានអត្រាការប្រាក់ ១៨% ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ឥឡូវនេះ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំពុងជួបគ្រោះ ប្រឈមនឹងការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការណែនាំអនុវត្តបន្ថែមចំពោះអាករលើតម្លៃបន្ថែម (VAT) ដែលក្នុងនោះសេវាកម្មហិរញ្ញវត្ថុមូលដ្ឋានត្រូវតម្រូវឲ្យជាប់អាករបន្ថែម១០%។ ក្រុមអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលប្រតិបតិ្តការអាជីវកម្មក្នុងវិស័យនេះបានមើលឃើញយ៉ាងច្បាស់ថា នឹងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យមួយនេះ ដែលបច្ចុប្បន្នពួកគេ មិនទាំងបានរើបម្រាស់រួចពីការកំណត់ពិដានអត្រាការប្រាក់ ១៨% នៅឡើយផង។ ជុំវិញនឹងបញ្ហាក្តៅមួយនេះដែរ ត្រូវបានខាងវិស័យឯកជនដែលជាអ្នករកស៊ីនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជួបពិភាក្សាយ៉ាងផុលផុសជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា លី ហួរ សហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកហិរញ្ញវត្ថុ និងធនាគារនៃសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សេចក្តីប្រកាសនេះមិនអាចធ្វើឲ្យខាងធនាគារនិងមីក្រូហិរញ្ញវត្ថុ ទទួលយកបាន … Read More
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំមួយស្តីពី ការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ លោកបានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា ពិសេស បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់ប្រជាពលរដ្ឋក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ … Read More
ប៉េកាំង៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ រួមនឹងគណៈប្រតិភូ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន នៅមហាទីលានធានអានមិន (Tiananmen Square)។
ឥណ្ឌា៖ សាលារៀនបានបិទ ការិយាល័យនិងការដឹកជញ្ចូនសាធារណៈ កាលពីថ្ងៃពុធ ក្នុងការទប់ស្កាត់ដើម្បីបញ្ឈប់ការរាលដាលវីរុសNipah ដ៏កម្រនិងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅរដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូង ។ មនុស្សពេញវ័យ ២នាក់ និងកុមារម្នាក់ នៅឆ្លងនៅឡើយនៅមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកវីរុសនេះ ដែលបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ពាល់វត្ថុរាវពីខ្លួនសត្វប្រចៀវ ឬសត្វជ្រូកដែលបានឆ្លងវីរុសនេះ បើតាមមន្ត្រីសុខាភិបាលរដ្ឋ បាននិយាយ។ រដ្ឋាភិបាលរដ្ឋ កាលពីល្ងាចថ្ងៃពុធ បាននិយាយថា មនុស្សយ៉ាងហោចណាស់៧០៦នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល១៥៣នាក់ កំពុងធ្វើតេស្តដើម្បីពិនិត្យការរាលដាលវីរុស ដែលកំពុងរង់ចាំលទ្ធផល។ ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Kerala លោក Pinarayi … Read More
ភ្នំពេញ៖ ក្រុមកម្មករនិយោជិត ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យបានយ៉ាងតិច២១៥ដុល្លារអាមេរិក នៅឆ្នាំ២០២៤ ខាងមុខ ដើម្បីសម្រួលជីវភាពគ្រួសារ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ឈ្នួលអប្បបរមា២០០ដុល្លារអាមេរិក ស្របការចរចាប្រាក់ឈ្នួលកំពុងបន្ត។ ទន្ទឹមនេះ ពួកគេក៏សុំឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាអតិផរណា និងតម្លៃផ្ទះជួលផងដែរ។ ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក។ ក្នុងនោះ ភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។ ស្របពេលការចរចាប្រាក់ឈ្នួលកំពុងបន្ត កម្មករមួយចំនួនបានធ្វើសកម្មភាពនានា អំពាវនាវឱ្យរដ្ឋាភិបាលជំរុញឱ្យពួកគេអាចទទួលបាន ប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ខាងមុខ។ … Read More