ចក្ខុវិស័យនាយករដ្ឋមន្រ្តីនឹងអនុវត្ត លើការជ្រើសរើសមន្រ្តីផ្តោតលើសមត្ថភាព តាមរយៈក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈ ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈក្នុងការជ្រើសរើសមន្រ្តី កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានកំណត់បេសកកម្មក្រសួងក្នុងការអនុវត្តតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី លើការជំរុញកំណែទម្រង់ប្រព័ន្ធការជ្រើសរើសមន្រ្តី ដោយប្រកាន់ខ្ជាប់ការប្រឡង ចេះគឺជាប់ ដោយសមត្ថភាព។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ បានលើកឡើងចំពោះមុខមន្រ្តីរាជការ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ … Read More