អង្គការសហប្រជាជាតិ និងអេហ្ស៊ីប ព្រមានប្រឆាំងនឹងប្រតិបត្តិការ របស់អ៊ីស្រាអែល នៅតំបន់រ៉ាហ្វា

គែរ៖ លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប ដែលកំពុងបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងការច្រានចោលទាំងស្រុងចំពោះការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ និងប្រតិបត្តិការយោធាណាមួយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងគែរ មេដឹកនាំទាំងពីរបានព្រមានប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដើម្បីបញ្ចេញនូវផលវិបាកដ៏មហន្តរាយ ចំពោះស្ថានភាពដ៏អាក្រក់រួចហើយនៅក្នុងទីក្រុង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ប្រជាជននៅក្នុងតំបន់ដែលឡោមព័ទ្ធ។ ប្រធានាធិបតី និងប្រធានអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋពីរ ដោយហៅវាថាជា “ផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវយុត្តិធម៌ សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ។ … Read More

បន្ទាប់ពីការវាយប្រហារ ភេរវកម្មនៅទីក្រុងម៉ូស្គូ បារាំង បង្កើនការប្រកាសអាសន្ន ដល់កម្រិតខ្ពស់បំផុត

បារាំង៖ រដ្ឋាភិបាលបារាំង បានសម្រេចចិត្តកាលពីថ្ងៃអាទិត្យ ដើម្បីដំឡើងប្រព័ន្ធប្រកាសអាសន្នសន្តិសុខជាតិ Vigipirate ដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពល ដែលប្រទេសនេះកំពុងប្រឈមមុខ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវកាលពីថ្ងៃសុក្រ នៅទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី។ នាយករដ្ឋមន្រ្តីលោក Gabriel Attal បានឲ្យដឹងនៅលើគណនី X របស់លោកថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានកោះប្រជុំការពារជាតិ និងសន្តិសុខកាលពីយប់ថ្ងៃអាទិត្យនៅវិមាន Elysee បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ។ លោក Attal បានបន្ថែមថា “ដោយគិតពីការវាយប្រហាររបស់ក្រុម ISIS និងការគំរាមកំហែងដ … Read More

កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ នាជំនួបនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត … Read More

កម្ពុជា-ឡាវ ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាព លើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានឯកភាពគ្នាប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែងដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះនៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចបរស់សម្ដេចនៅប្រទេសឡាវនាពេលនេះគឺដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read More

ចុះអនុស្សរណៈយោគយល់គ្នារវាង កម្ពុជា-ឡាវ លើឯកសារសំខាន់ៗចំនួន ៧

ភ្នំពេញ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃដំបូងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រវាងក្រសួង ស្ថាប័នកម្ពុជា-ឡាវ។ អនុស្សរណៈយោគយល់គ្នាលើឯកសារទាំង ៧ នោះរួមមាន៖ ទី១ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី២ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ … Read More

បង្ក្រាបជនសង្ស័យ៥នាក់នៅក្រុងបាត់ដំបង ក្រោមបទបញ្ជាពីស្នងការខេត្ត

បាត់ដំបង÷ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី ២៣ ខែ … Read More

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ … Read More

គ្រោះថ្នាក់ចរាចរណ៍!យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្រះសួគ៍ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ គេឃើញម៉ូតូម៉ាកTODAY មួយគ្រឿង គ្មានស្លាកលេខ បើកបរដោយយាយម្នាក់ដឹកចៅប្រុស ចៅស្រី២នាក់ អាយុ៦ទៅ៧ឆ្នាំ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូម៉ាកឌ្រីមពាក់ផ្លាកលេខ (ប.មានជ័យ 1W-3155) បើកបរពីកើតទៅលិចដោយបុរសម្នាក់ក្នុងល្បឿនលឿន បណ្តាលឲ្យបុកពេញទំហឹង បង្កឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរបួសក្បាលដៃជើងដងខ្លួនរងរបួសធ្ងន់ ចំណែកបុរសភាគីម្ខាងទៀតរងរបួសស្រាល។ … Read More

ការវេតូដំណោះស្រាយពី រុស្ស៊ី និងចិន លើបទឈប់បាញ់ហ្គាហ្សា ដែលស្នើដោយអាមេរិក នៅអង្គការសហប្រជាជាតិ

UN៖ រុស្ស៊ី និងចិន បានវេតូដំណោះស្រាយ ដែលស្នើឡើងដោយអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងស្នើសុំឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង ដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស កាលពីថ្ងៃសុក្រ ។ ប្រទេសសរុបចំនួន ១១ នៃក្រុមប្រឹក្សា ដែលមានសមាជិកចំនួន ១៥ រួមទាំងប្រទេសជប៉ុន បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល Guyana អនុប្បវាទ ហើយអាល់ហ្សេរី បានបោះឆ្នោតប្រឆាំងនឹងវា ។ ដំណោះស្រាយនេះនឹងបង្ហាញពី “ភាពចាំបាច់សម្រាប់ជាបន្ទាន់” និងនិរន្តរភាពបទឈប់បាញ់ … Read More