ក្នុងប្រទេសជប៉ុន បញ្ជាការយោធាអាមេរិក ត្រូវបានកែលម្អឡើងវិញ
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នឹងបង្ហាញនូវផែនការមួយនៅខែក្រោយ ពីការសាងសង់ឡើងវិញនូវបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសនេះ នៅក្នុងការប្រឈមនឹងការព្រួយបារម្ភរួមចំពោះប្រទេសចិន។ គេនិយាយថា ក្រុងវ៉ាស៊ិនតោនអាចតែតាំងមេបញ្ជាការជាន់ខ្ពស់មួយរូបដើម្បីឱ្យត្រួតពិនិត្យមើលអង្គភាពរបស់ខ្លួននៅទីនោះ ខណ:ដែលសមភាគីប្រមុខទីបញ្ជាការកងកម្លាំងស្វ័យការពារជាតិជប៉ុន បានស្នើឱ្យមានការត្រួតពិនិត្យទាំងអស់ទៅលើប្រតិបត្ដការយោធារបស់ប្រទេសនេះ។ ឥឡូវនេះ កងទ័ពអាមេរិកក្នុងប្រទេសជប៉ុនដែលដឹកនាំដោយឧត្ដសេនីយផ្កាយបី មិនមានសិទ្ធិបញ្ជារលើកងទ័ពក្នុងស្រុកឡើយ។ ដោយឡែក ក្នុងប្រទេសកូរេខាងត្បូងជិតខាង កងទ័ពក្នុងស្រុកនិងកងទ័ពអាមេរិកអាចធ្វើប្រតិបត្ដការរួមគ្នារួចទៅហើយដោយស្ថិតនៅក្រោមបញ្ជាការរួបរបស់មេបញ្ជាការផ្កាយ៤ម្នាក់។ នៅថ្ងៃចន្ទនេះ ប្រមុខគណ:រដ្ឋមន្រ្ដីជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី(Yoshimasa Hayashi) បាននិយាយថា ការពិភាគ្សាជាច្រើន គឺរិ:រកវិធីធ្វើយ៉ាងណា ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកបាននិយាយថា របៀបវារ:សំរាប់ជំនួបកំពូលខាងមុខរវាង ប្រធានាធិបតីអាមេរិកចូបៃឌិន … Read More