ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីជូនដំណឹង ពីទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន

📢 កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹងស្តីពី ទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្ដុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីជូនដំណឹង ពីទីភ្នាក់ងារជ្រើសរើសឯកជនធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង

📢 កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹងស្តីពី ទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្ដុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការផ្ទះទៅ ធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រោយឈ្នះជុំដំបូង US Open Novak Djokovic ត្រលប់មកឈរលេខ១ ពិភពលោកវិញ

លោក Novak Djokovic កីឡាករវាយកូនបាល់ស៊ែប នឹងឡើងមកឈរតំណែងលេខ ១ ពិភពលោកទំលាក់ លោកCarlos Alcaraz ទៅលេខ ២ វិញក្រោយជ័យជំនះជុំដំបូងនៅ Grand Slam, US Open ម្សិលមិញលើកីឡាករបារាំង លោក Alexandre Muller។ លោក Djokovic ដែលចាញ់ Alcaraz នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon នោះ បានយកឈ្នះដោយលទ្ធផល ៦-០ ៦-២ … Read More

ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជម្រាបជូនសាធារណជនទាំងអស់អោយបានជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ១. ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ២. ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook … Read More

ដើម្បីឱ្យការងារមានតម្លាភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសលុបបំបាត់នូវវប្បធម៌អន្តរាគមន៍

ភ្នំពេញ៖ ការប្រកាសលុបបំបាត់ នូវវប្បធម៌អន្តរាគមន៍នានា ដើម្បីឱ្យការងារប្រព្រឹត្តទៅមានតម្លាភាព ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មិនមានកំហឹង និងមិនឱ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម បើតាមការលើកឡើងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានមួយចំនួន ចំណុះឱ្យក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍ មានច្រើន ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះ ក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស … Read More

ចក្ខុវិស័យនាយករដ្ឋមន្រ្តីនឹងអនុវត្ត លើការជ្រើសរើសមន្រ្តីផ្តោតលើសមត្ថភាព តាមរយៈក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈ ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈក្នុងការជ្រើសរើសមន្រ្តី កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានកំណត់បេសកកម្មក្រសួងក្នុងការអនុវត្តតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី លើការជំរុញកំណែទម្រង់ប្រព័ន្ធការជ្រើសរើសមន្រ្តី ដោយប្រកាន់ខ្ជាប់ការប្រឡង ចេះគឺជាប់ ដោយសមត្ថភាព។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ បានលើកឡើងចំពោះមុខមន្រ្តីរាជការ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ … Read More

«ខ្ញុំគាំទ្រចំពោះការកែទម្រង់តែមិនគាំទ្រការដកចេញដោយគ្មានមូលហេតុនោះទេ» ប្រសាសន៍សម្តេចតេជោ

ភ្នំពេញ ៖ សម្តេចសូមប្រកាសគាំទ្ររាល់ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេចក៏មិនឯកភាពផងដែរដោយមិនឲ្យតម្លៃដល់មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុងអង្គប្រជុំនាដើមអាណត្តិទី៦ … Read More

មុខងារលក់មូលបត្រសហរដ្ធអាមេរិកជាកាក់ឌីជីថល បានបន្ថែមដោយក្រុមហ៊ុន Tradeteq

ជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស Tradeteq ដែលផ្តល់សេវាជាទីផ្សារទិញលក់បំណុលឯកជនក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗ។ កាលពីថ្ងៃច័ន្ធនេះ Tradeteq បានដាក់លក់បំណុលរបស់សហរដ្ធអាមេរិកក្រោមរូបភាពជាកាក់ឌីជីថល (Tokenized U.S. Treasury) ដោយប្រើប្រាស់ Blockchain XDC។ បំណុលជាកាក់ឌីជីថល (USTY) មានលក់នៅក្នុង Platform Yieldteq របស់ក្រុមហ៊ុនមួយនេះសម្រាប់អ្នកវិនិយោគអាជីព។Tradeteq ប្រើ USTY ដើម្បីតាមដានចំនួនហ៊ុនដែលអ្នកវិនិយោគមាន និង ងាយស្រួលដល់ការចែកភាគលាភ។វិធីបែបនេះនឹងត្រូវបានយកមកប្រើប្រាស់កាន់តែច្រើននៅថ្ងៃអនាគតដោយក្រុមហ៊ុន Bernstein បានទាយថាចំនួនលុយដែលប្រើប្រាស់មុខងារបែបនេះនឹងកើនដល់ 5 ពាន់ពាន់លានដុល្លារនៅប្រាំឆ្នាំខាងមុខ។ Blockchain ដូចជា Stellar … Read More

ការឈឺចាប់ភាគច្រើន សម្រាប់អាជីវកម្មនៃការដំឡើងអត្រាការប្រាក់របស់ Fed គឺនៅខាងមុខ

5ត្រីមាសនេះ ជារយៈពេលត្រូវចំណាយពេលសម្រាប់ការដំឡើងអត្រាការប្រាក់របស់ Federal Reserve ដើម្បីផ្គត់ផ្គង់ពេញលេញចំពោះការចំណាយលើការប្រាក់របស់ក្រុមហ៊ុននេះបើយោងតាមការស្រាវជ្រាវថ្មី។ មួយឆ្នាំកន្លះនៅក្នុងយុទ្ធនាការរបស់ Federal Reserve នៃការដំឡើងអត្រាការប្រាក់ប្រឆាំងនឹងអតិផរណា នេះមានន័យថាជាការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ស្របពេលក្រុមហ៊ុនទើបតែចាប់ផ្តើមមានអារម្មណ៍ថាមានផលប៉ះពាល់លើហិរញ្ញវត្ថុរបស់ពួកគេ។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអ្នកស្រាវជ្រាវនៅ Federal Reserve Bank of Boston ដែលបានបង្ហាញជាប្រវត្តិសាស្ត្រ វាត្រូវចំណាយពេលប្រហែលប្រាំភាគបួនសម្រាប់ការដំឡើងអត្រាការប្រាក់របស់ Fed ដើម្បីជំរុញការទូទាត់ការប្រាក់សម្រាប់អាជីវកម្ម។ ធនាគារកណ្តាលបានចាប់ផ្តើមដំឡើងអត្រាការប្រាក់គោលដ៏មានឥទ្ធិពលរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ 2022 ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយអតិផរណា។ ចាប់តាំងពីពេលនោះមក Fed បានដំឡើងអត្រាការប្រាក់របស់ខ្លួនពីជិតសូន្យដល់ 5.25% ដោយជំរុញវាដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ … Read More