សារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!
ភ្នំពេញ÷ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅ គួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។ នៅពេលគ្រប់គ្នា សូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដីនឹកស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ … Read More