ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឱ្យខាងតែបាន។ ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ០១បប «សម្អាតចកចេញពីបឹង» … Read More