បាល់ទាត់នារីអេស្ប៉ាញឈ្នះអង់គ្លេសក្នុងប្រវត្តិសាស្រ្ត លើកពានជើងឯកពិភពលោកលើកដំបូង

អូស្រ្តាលី៖ បន្ទាប់​ពី​ចាញ់ក្រុមបាល់ទាត់នារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត។ មិនថា​នារី​រឺ​បុរស​តាំង​ពី​ក្រុម​បុរ​ស​ឈ្នះ​ចុង​ក្រោយ​គេបង្អស់តាំងពីឆ្នាំ១៩៦៦ លើទឹកដីរបស់ខ្លួន អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោកជាបន្តបន្ទាប់។ ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្នុ​ងកា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នក​សំរេច​គ្រាប់​បាល់​ជ័យ​ជំនះ​តែ​មួយ​គ្រាប់​គត់​តាំងពីនាទីទី ២៩ និងរក្សាការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​ ដើម្បី​ជួយ​ក្រុម​នារី​អេស្ប៉ាញ​គ្រង​ជើងឯកបាល់ទាត់នារីពិភពលោក លើកទី១នេះ។ អេស្ប៉ាញលើកពាននៅពេលនេះ​ ស្ថិត​ក្រោម​ពពក​ខ្មៅ​នៃ​រឿង​ចម្រូង​ចម្រាស​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ។ គេនៅចាំបានថា កាលពី ១២ខែមុនធ្លាប់​បាន​ធ្វើ​ពហិការ​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញទេនោះក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥នាក់ជាអ្នកចាកចេញ។ យ៉ាងណាក្តី កីឡាការិនីទាំង … Read More

សិង្ហបុរី រំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ បើតាមលោក Lee Hsien Loong

សិង្ហបុរី៖  ថ្លែងអំឡុងសុន្ទកថាប្រចាំឆ្នាំ National Day Rally លោក នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong និយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោករំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ ស្របជាមួយនោះ លោក Lee ក៏បាននិយាយព្រមានដល់ប្រជាពលរដ្ឋសិង្ហបុរីថា ទោះបីជាយ៉ាងណាក៏ដោយ ការឡើងកម្តៅផែនដី នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ និងតម្លៃសកល ។ លោកថា ការឡើងកម្តៅផែនដី ពិភពលោកកំពុងឆ្លងកាត់អាកាសធាតុក្តៅជាងមុន ។ ចាប់ពីប្រទេសចិន ដល់ជប៉ុន ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក គ្មានតំបន់ណាមួយថាគ្មានទឹកជំនន់ … Read More

រដ្ឋសភានីតិកាលទី៧ បានប្រកាសបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប ក្នុងសម័យប្រជុំលើកទី១

ភ្នំពេញៈ ក្នុងសម័យ​ប្រជុំ​លើក​ទី​១ រដ្ឋសភានីតិកាល​ទី​៧នេះ  បានប្រកាស​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ចំនួន ១២៥ ​រូប ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា ១២០ ​រូប និង គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ៥ ​រូប​។ តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ទាំងអស់ នឹងធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤:០០​រសៀល​នៅ​ព្រះបរមរាជវាំង​។ សម័យប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ ក្រោម​ព្រះរាជាធិបតី នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដឹកនាំ​ដោយ លោក … Read More

ប្តឹង Crypto.com ស្ថាបនិក Token បាត់បង់ $250,000 និងផ្ទះរបស់គាត់នៅក្នុងការឆបោក

នាយកប្រតិបត្តិ Glow Token និយាយថាគាត់ត្រូវបានបោកបញ្ឆោតដោយវិចិត្រករបោកប្រាស់ដែលដាក់ជាអ្នកតំណាងនៃ Exchange រូបិយប័ណ្ណឌីជីថលដ៏សំខាន់។ ការចាប់ផ្តើមអាជីវកម្មរូបិយប័ណ្ណគ្រីបតូ កំពុងរងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Exchange ដ៏ធំបំផុតរបស់ឧស្សាហកម្មនេះ បន្ទាប់ពីមានអ្នកធ្លាក់ខ្លួនរងគ្រោះទៅនឹងការបោកប្រាស់ជាក់ស្តែង។ Glow Token LLC បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋផ្លរីដាប្រឆាំងនឹង Crypto.com ដោយចោទប្រកាន់ Exchange ដ៏ធំនេះ លើការរំលោភលើកិច្ចសន្យា ហើយអះអាងថាវារំលោភលើការខូចខាតច្រើនជាង $250,000 – ទោះបីជាមានការទទួលស្គាល់ថា Crypto.com ប្រហែលជាមិនមានពាក់ព័ន្ធនឹងការក្លែងបន្លំក៏ដោយ។ នាយកប្រតិបត្តិ Glow Token លោក … Read More

បើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជធិបតីភាព ដ៏ខ្ពស់ខ្ពស់ ព្រះករុណាព្រះបាទនរោត្តមសីហមុនី

ភ្នំពេញៈ នៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភា​នីតិកាល​ទី៧ បានប្រារព្ធ​ពិធី​បើកសម័យ​ប្រជុំ​ដំបូង ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងពិធី​ជាប្រវត្តិសាស្ត្រ​នេះ មានការចូលរួម​ពីឥស្សរជន​ជាន់ខ្ពស់ អង្គទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាលមួយ​ចំនួន​ផងដែរ។ជាមួយគ្នានោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏អញ្ជើញ​ចូលរួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា សម្រាប់​នីតិកាល​ទី៧​នេះ​ផងដែរ។   លោកហ៊ុន សែន បានលើកឡើងថា សម័យប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ … Read More

ព្រែកជីកខ្មែរ “ហ្វូនណនតេជោ” ជាកំពែងដ៏រឹងមាំក្នុងភូមិសាស្រ្តនយោបាយ

លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ ៖ ការយល់ដឹងអំពីបណ្តារសារ ភូមិសាស្ត្រនេះ ចូលសិក្សាប្រវត្តិសាស្ត្រ ដើម្បីទប់ទល់ទៅនិងសង្គ្រាមក្នុងស្រុក ពួកអាណានិគមនិយមបារាំង បានលេងសន្លឹកបៀរ “ ដំណោះស្រាយ Bao Dai “. ដោយបារាំង បានយកស្តេច Bao Dai ដែលអស់អំណាច មកកាន់អំណាចវិញ ដែលការធ្វើយ៉ាងនេះ គឺដើម្បីប្រែក្លាយ Bao Daiទៅជាកូនអុក ប្រឆាំងទៅនិងការតសូ៍ប្រដាប់អាវុធរបស់ពួកបះបោរវៀតណាមកម្មុយនិស្ត នាពេលនោះ ហើយដើម្បី ជាថ្នូរក្នុងការទទួលយល់ព្រម … Read More

ស្ត្រីស្បែកខ្មៅ ជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅតំបន់ Louisville រដ្ឋ Kentucky ជាលើកទីមួយ

AP៖ ស្រ្តីស្បែកខ្មៅម្នាក់ នាងត្រូវបានអភិបាលក្រុងតែងតាំងជា មេប៉ូលីសថ្មីនៅ Louisville រដ្ឋ Kentucky ដោយការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរដ្ឋ Kentucky កាលពីពេលថ្មីៗនេះ ។ នេះជាលើកដំបូងហើយដែលស្ត្រីជនជាតិស្បែកខ្មៅ ទទួលតួនាទីជាអ្នកដឹកនាំនៅនាយកដ្ឋានកងកម្លាំងប្រយុទ្ធ។ ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីសម្នាក់នេះមានឈ្មោះថា Jacquelyn Gwinn-Villaroel។ អ្នកដឹកជាស្រ្តីជនជាតិខ្មៅហាក់នៅមានកម្រិតតិចតួចនៅឡើយ បើទោះបីជាកន្លងមកមានការលើកទឹកចិត្តឱ្យមានវត្តមានស្រ្តីស្បែកខ្មៅមានឈ្មោះនៅក្នុងតួនាទីជាអ្នកដឹកនាំនៅតាមស្ថាប័នការងារក៏ដោយ នេះបើតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP បានឱ្យដឹង។​ សារព័ត៌មាន Associated Press (AP) បង្ហាញថាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ Jacquelyn Gwinn-Villaroel នាងមានប្រជាប្រិយភាពជាខ្លាំងពីមនុស្សមួយចំនួន … Read More

អាប់ដេតសុវត្ថិភាពសម្រាប់កម្មវិធី Firefox ចេញដោយក្រុមហ៊ុន Mozilla

ការចេញផ្សាយអាប់ដេតសុវត្ថិភាពក្រុមហ៊ុន Mozilla ​ដើម្បីបានជួសជុលលើចំណុចខ្សោយនៅក្នុងកម្មវិធី Firefox  115.0.2 និង Firefox ESR 115.0.2 ។ ផលិតផល Mozilla ដែលរងផលប៉ះពាល់ –    Firefox –    Firefox ESR ផលវិបាក ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយក្នុងរាល់កម្មវិធីខាងលើនេះ អាចឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រគ្រប់គ្រងម៉ាស៊ីនរងគ្រោះបាន។ អនុសាសន៍ណែនាំ អ្នកប្រើប្រាស់និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើការអាប់ដេតជាបន្ទាន់នូវផលិតផលប៉ះពាល់ទៅកំណែ Firefox 115.0.2 និង Firefox ESR 115.0.2 ។

អគ្គិភ័យនៅជំរំកុងហ្គោ បានបណ្តាលឲ្យកុមារ៧នាក់ស្លាប់ សម្រាប់ជនរងគ្រោះភៀសខ្លួនចេញពីទឹកជំនន់

កុងហ្គោ៖ នៅភាគខាងកើតកុងហ្គោកាលពីថ្ងៃសៅរ៍បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅជំរំសម្រាប់ប្រជាជន លោក ថូម៉ាស់ បេឃិនហ្គា (Thomas Bakenga) មន្ត្រីក្នុងតំបន់បាននិយាយថាកុមារយ៉ាងហោចណាស់៧ នាក់បានស្លាប់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។ មនុស្សរាប់រយគ្រួសារបានរស់នៅក្នុងខ្ទមបណ្ដោះអាសន្ននៅឯជម្រកនៅក្នុងទីក្រុងកាឡេហេ(Kalehe) ចាប់តាំងពីខែឧសភាមក នៅពេលដែលទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងភូមិ បាសបាស ស៊ូ (Bushushu) និងភូមិនីយ៉ាមូគូប៊ី ( Nyamukubi )ក្នុងខេត្ត គីវូខាងត្បូង (South Kivu)។ កុមារដែលស្លាប់ក្នុងអគ្គិភ័យមានអាយុចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ ខណៈមនុស្សពេញវ័យ ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមរដ្ឋបាលតំបន់ Kalehe Bakenga … Read More