ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ គម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាមេរិក

សេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពី គម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមករាកន្លងទៅនេះ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

ទីក្រុងធំៗនៃតំបន់ហ្កាហ្សា ក្រុមហាម៉ាស ប្រយុទ្ធតបតនឹងកងកម្លាំងអ៊ីស្រាអែល យ៉ាងខ្លាំងក្លា

បរទេស៖ នៅក្នុងទីក្រុងសំខាន់ៗចំនួនពីររបស់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងទាំងនោះត្រូវបានត្រួតត្រាដោយកងទ័ព និងរថក្រោះ ដោយនេះជាសញ្ញាមួយដែលបង្ហាញថាក្រុមហាម៉ាស នៅតែរក្សាការគ្រប់គ្រងមួយចំនួនមុនពេលលទ្ធភាពនៃបទឈប់បាញ់ណាមួយកើតឡើង ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃម្សិលមិញ ។ រយៈពេលជិត ៤ខែនៃសង្រ្គាម ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះក្នុងប្រទេសអ៊ីស្រាអែល មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ន្ធដែលមានប្រជាជនច្រើន និងនៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង។ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់អ៊ីស្រាអែល បាននិយាយថា កងវរសេនាតូចប្រយុទ្ធចំនួន ១៧កង … Read More