ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្ត និងនាំពាក្យពេចន៍លើកទឹកចិត្តពីសម្ដេចក្រឡាហោម ស ខេង ជូនកីឡាករទូកងខេត្តព្រៃវែង

មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តព្រៃវែង។ យោងតាមរបាយការណ៍លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ទូកទាំង៥៥នោះ រួមមាន ៖ … Read More

រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ!

រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងមានទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា«ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ … Read More

សូមគោរពជូនពរ អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!

ខ្ញុំបាទ ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក និងភរិយា សូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤ នេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ។ … Read More

ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់!

បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង … Read More

សមត្ថកិច្ចបង្ក្រាបក្រុមអាស្បែកឆ្កែ ករណីចោរកម្មលួចម៉ូតូ និងទូរស័ព្ទ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង៥:០០ នាទីទាបភ្លឺ នៅចំណុចផ្ទះសំណាក់យីហោឈ្មោះឡេង មុំ ដែលស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចមានឈ្មោះ ស៊ីម ផាន់ណា ហៅពេជ្រ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ខ្លួន១គ្រឿងម៉ាកហុងដា Beat ពណ៌ក្រហម ស៊េរីឆ្នាំ ២០២៣ មិនចាំស្លាកលេខ និងទូរស័ព្ទដៃ១គ្រឿងម៉ាក iphone … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងធានានិរន្តរភាពជាតិ

បាត់ដំបង៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី និងពិធីសម្ពោធអគារពិសោធន៍វិទ្យាសាស្ត្រ (STEM) និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម នៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រដើម្បីជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា … Read More

IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគម ចំនួន ២០ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន ២០ស្ថាប័ន បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី … Read More