ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
នៅខេត្តព្រៃវែង មានសិស្ស និស្សិត រួមទាំងព្រះសង្ឃ ចំនួន ៥៧២អង្គ/នាក់ទៀតហើយ បានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ … Read More