អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ វិមជ្ឈការនិងវិសហមជ្ឈការ
ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះមានគោលបំណងជួយភាគីកម្ពុជា ដកស្រង់បទពិសោធយុទ្ធសាស្រ្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ … Read More